TGViewer
Samdech Hun Sen of Cambodia Samdech Hun Sen of Cambodia @spmhunsen · 654K subscribers
Post #111551 49K
ផ្ទុយទៅវិញ អន្ទាក់ជាតិនិយមបែបឆ្នាំ ២០២៥ នៅតែមានច្រើននៅក្នុងប្រព័ន្ធគំនិតរបស់អ្នកនយោបាយថៃ ដែលជឿថាការ «ជេរប្រមាថ» នឹងក្លាយជាឧបករណ៍ក្នុងការបង្កើតរូបភាព ឯប្រព័ន្ធផ្សព្វផ្សាយថៃក៏នៅតែប្រកាន់ខ្ជាប់នឹងនិន្នាការជាតិនិយម រហូតភ្លេចចោទសួរថា ការសម្តែងចេញរបស់រដ្ឋមន្ត្រីការបរទេសថៃនៅលើវេទិកាប្រទេសសឹង្ហបុរី នឹងបង្កើតផលតបស្នងផ្នែកការទូតដល់ប្រទេសថៃ ឬគ្រាន់តែជាការទំនាក់ទំនងគ្នាឯងក្នុងចំណោមសង្គមខាងក្នុងរបស់ថៃ ដើម្បីផលប្រយោជន៍នយោបាយ មិនមែនជាការទំនាក់ទំនងជាមួយសង្គមខាងក្រៅនោះទេ។
រូបភាពប្រទេសថៃក្នុងក្រសែភ្នែកពិភពលោក
ក្នុងសភាពបែបនេះ ប្រព័ន្ធផ្សព្វផ្សាយហាក់ដូចជាភ្លេចសួរថា ការទំនាក់ទំនងបែប «ជេរកម្ពុជា» តើនឹងជួយបង្កើត «រូបភាព» របស់តំណាងថៃក្នុងក្រសែភ្នែកគណៈកម្មការផ្សះផ្សា ដែលត្រូវសម្រេចបញ្ហាជម្លោះ និងក្នុងទស្សនៈសង្គមអន្តរជាតិបានពិតប្រាកដដែរឬទេ?
ប៉ុន្តែអាចឆ្លើយបានម្យ៉ាងថា ជេរហើយ «ស្កប់ចិត្តមនុស្សក្នុងផ្ទះ»... ជេរហើយ ជួយបង្កើតនិន្នាការបែប «ត្រូវចិត្តមនុស្សក្នុងផ្ទះ» ប៉ុន្តែយើងអាចនឹងត្រូវសួរបន្ត ទៀតថា ចុះប្រទេសថៃនឹងទទួលបានផលតបស្នងអ្វីខ្លះក្នុងការធ្វើបែបនោះ? ព្រោះផលលទ្ធផលពិតប្រាកដគឺ ធ្វើឱ្យរូបភាពការទូតរបស់ថៃមើលទៅ «ធ្លាក់ចុះ» ជាងប្រទេសកម្ពុជាយ៉ាងខ្លាំង ដែលគ្មានផលល្អដល់ប្រទេសជាតិនោះឡើយ។
ទោះជាយ៉ាងណា ទំនាក់ទំនងតាមរយៈការ ជេរប្រមាថ មិនបានជួយគាំទ្រឱ្យកើតមានរូបភាពថា ថៃត្រូវបានកម្ពុជាធ្វើបាបនោះទេ ព្រោះឥរិយាបថថៃមានលក្ខណៈនិយាយបែប «ឈ្លានពាន» ចំណែកឯកម្ពុជាលេងតួអង្គនិយាយបែបស្រទន់ និងនិយាយចំគោលការណ៍។ រូបភាពដែលកើតឡើងគឺជួយបញ្ជាក់ថា ថៃគឺជា «ភាគីអ្នកធ្វើបាប» និងកម្ពុជាគឺជា «ភាគីអ្នករងគ្រោះ» ដែលជាការបញ្ជាក់ចេញពីឥរិយាបថរបស់ថៃផ្ទាល់។
ប្រសិនបើយើងចាប់អារម្មណ៍លើទិសដៅនៃការសម្តែងចេញនៅលើវេទិកាអន្តរជាតិ យើងអាចនឹងមានអារម្មណ៍ម្យ៉ាងថា ថៃលេងល្បែងបែបដើម. ថៃលេងល្បិចដើម ដូច្នេះភាគីកម្ពុជាគឺអាចប៉ាន់ស្មានបានមិនពិបាកឡើយថា រដ្ឋមន្ត្រីការបរទេសថៃនឹងនិយាយអ្វីខ្លះនៅប្រទេសសឹង្ហបុរី។ ហើយប្រសិនបើយើងតាមដានរឿងនេះជានិច្ចកាលតមក យើងនឹងឃើញថា ប្រធានបទនៃការបង្ហាញរបស់តំណាងភាគីថៃគឺគ្មានអ្វីក្រៅពីធ្លាប់បានសម្តែងចេញតាមប្រព័ន្ធផ្សព្វផ្សាយក្នុងផ្ទះតាមបែបបំផុសចលនាជាតិនិយមនោះទេ។

Connect with Samdech Hun Sen :
🗳Facebook
️Telegram
📱TikTok
🫥 CoolApp
📱Twitter
🎞YouTube
📷Instagram
🖥Website
  • ❤ 1.2K
  • 👍 231
More from @spmhunsen
  1. Sep 21, 2026កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្…
  2. Sep 21, 2026Cambodia will host the International Conference on Combating Online Scams (ICCOS) under th…
  3. Sep 21, 2026Le Cambodge accueille la Conférence internationale sur la lutte contre les arnaques en lig…
  4. Sep 21, 2026អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ២០០៣ - ២១ កញ្ញា ២០២៦ Celebrating the 23…
  5. Sep 20, 2026សមរាត្រី នៅថ្ងៃទី ២១, ២២ និង ២៣ ខែកញ្ញា ខាងមុខនេះ ព្រះអាទិត្យរះនៅតាមអ័ក្សកណ្ដាលកំពូលប្រាសា…
  6. Sep 20, 2026បន្ទាប់ពីវាយបានhole in one par3 កាលពីថ្ងៃ១៦កញ្ញាថ្ងៃនេះវាយបាន (Double Eagle on a Par 5 on…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →