TGViewer
Russian House in the Kingdom of Cambodia 🇷🇺 🇰🇭 Russian House in the Kingdom of Cambodia 🇷🇺 🇰🇭 @russianhouseincambodia · 325 subscribers
Post #4007 81
Сегодня, 8 сентября, в гостях у Русского дома в Пномпене побывали камбоджийские участники Международного фестиваля молодёжи-2026.

Фестиваль соберёт на общей площадке более 10 000 молодых лидеров из 191 страны мира. Девиз мероприятия– «Следуй за мечтой. Вместе с Россией».

В состав делегации Королевства Камбоджа входят студенты, молодые специалисты и преподаватели из Пномпеня, Банлунга, Сампэупуна и Сиемреапа. Все они являются лидерами общественных мнений, ярко проявившими себя в молодёжной жизни страны: это представители Федерации студентов за рубежом, редакторы популярных изданий, архитекторы, создающие современное лицо городов, научные руководители.
Камбоджийская делегация была приглашена на встречу в Посольство России. Чрезвычайный и полномочный посол Российской Федерации Анатолий Боровик пообщался с молодыми камбоджийцами и пожелал им удачи, успехов и незабываемых впечатлений.

នៅថ្ងៃទី ៨ ខែកញ្ញានេះ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី ប្រចាំរាជធានីភ្នំពេញ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូយុវជនកម្ពុជា ដែលនឹងត្រូវចូលរួមក្នុង «មហោស្រពយុវជនអន្តរជាតិឆ្នាំ ២០២៦» (International Youth Festival 2026)។
មហោស្រពដ៏អស្ចារ្យនេះ នឹងប្រមូលផ្តុំថ្នាក់ដឹកនាំវ័យក្មេងជាង ១០.០០០ នាក់ មកពី ១៩១ ប្រទេសជុំវិញពិភពលោក ក្រោមប្រធានបទ «ដេញតាមក្តីស្រមៃរបស់អ្នក ជាមួយប្រទេសរុស្ស៊ី» (Follow Your Dream. Together with Russia)។
សមាសភាពប្រតិភូយុវជននៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖ បញ្ញវន្ត អ្នកដឹកនាំវ័យក្មេង និងធុរជន មកពីរាជធានីភ្នំពេញ និងខេត្តនានា។ ពួកគេសុទ្ធសឹងជាបុគ្គលឆ្នើម និងជាអ្នកដឹកនាំមតិសាធារណៈដែលសកម្មក្នុងសង្គម រួមមានតំណាងសហព័ន្ធនិស្សិតកម្ពុជានៅបរទេស និពន្ធនាយកនៃសារព័ត៌មានល្បីៗ ស្ថាបត្យករដែលកំពុងចូលរួមប្លង់កសាងមុខមាត់ទីក្រុងទំនើប ព្រមទាំងអ្នកដឹកនាំការស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ។
ក្នុងឱកាសនោះដែរ ប្រតិភូយុវជនកម្ពុជាក៏ត្រូវបានអញ្ជើញចូលជួបសម្តែងការគួរសម នៅស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា។ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងមានសមត្ថភាពពេញលេញនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Anatoly Borovik បានជួបសំណេះសំណាលដោយស្និទ្ធស្នាល និងបានជូនពរឲ្យយុវជនទាំងអស់ទទួលបានជោគជ័យ ព្រមទាំងទទួលបានបទពិសោធន៍ដ៏ល្អឥតខ្ចោះ និងមិនអាចបំភ្លេចបានពីព្រឹត្តិការណ៍នេះ។
  • 👏 1
More from @russianhouseincambodia
  1. Sep 18, 2026ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែកញ្ញា ព្រឹត្តិការណ៍ «ពិធីមហោស្រពយុវជនអន្តរជាតិ» ត្រូវបានរៀប…
  2. Sep 16, 2026ប្រិយមិត្តជាទីគោរព! មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំក្រុងភ្នំពេញ នឹងបើកវគ្គស…
  3. Sep 15, 2026នៅខែកញ្ញា ឆ្នាំ២០២៦ ប្រទេសរុស្ស៊ីប្រារព្ធពិធីខួប ២៧០ឆ្នាំ នៃការបង្កើតរោងមហោស្រពសាធារណៈរបស់…
  4. Sep 15, 2026В сентябре 2026 года исполняется 270 лет со дня основания первого государственного публичн…
  5. Sep 13, 2026កាលពី ២១៤ ឆ្នាំមុន នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៨១២ មហាសមរភូមិបូរ៉ូឌីណូ (Borodino) ដែលជាសមរភូមិ…
  6. Sep 12, 2026សូមអបអរសាទរ បេក្ខជន២០រូបទៀត ដែលបានទទួលអាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីសម្រាប់ឆ្នាំសិក្ស…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →